យើងមិនមែនជាការិយាល័យកត់ត្រាបញ្ជីដោយដៃ ឬគ្រាន់តែប្រកាសពន្ធនោះទេ។ យើងជាដៃគូយុទ្ធសាស្ត្រជួយម្ចាស់អាជីវកម្មរៀបចំស្ដង់ដារ SOP គ្រប់គ្រងលំហូរសាច់ប្រាក់ និងបំពាក់ប្រព័ន្ធ Amara Cloud ERP ឱ្យដំណើរការដោយឯករាជ្យ និងច្បាស់លាស់ ១០០%។
សហគ្រាសខ្នាតតូច និងមធ្យមជាច្រើនកំពុងជាប់គាំងក្នុងរង្វង់កម្លាំងបាយ គ្មានប្រព័ន្ធច្បាស់លាស់ និងប្រឈមនឹងការខាតបង់ស្ងាត់ៗរាល់ថ្ងៃ។
តួលេខលក់ឃើញច្រើន តែដល់ចុងខែលុយក្នុងកុងធនាគារមិនដឹងចាយទៅលើអ្វីខ្លះ គ្មានរបាយការណ៍លំហូរសាច់ប្រាក់ (Cash Flow) ច្បាស់លាស់។
ទំនិញបាត់មិនដឹងអ្នកណាទទួលខុសត្រូវ ស្តុកទំនិញខ្វះទិន្នន័យជាក់ស្តែង ឬទិញចូលលើសកម្រិតធ្វើឱ្យកប់ទុនរាប់ម៉ឺនដុល្លារឥតប្រយោជន៍។
បុគ្គលិកគណនេយ្យពិបាកជ្រើសរើស ត្រូវការបណ្តុះបណ្តាលយូរ ហើយពេលឈប់ទៅទិន្នន័យត្រូវគាំង ឬបាត់បង់ ម្ចាស់អាជីវកម្មមើលលែងយល់។
គ្មាននីតិវិធី និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ រាល់ការចំណាយ និងការសម្រេចចិត្តតូចតាចត្រូវឆ្លងម្ចាស់ទាំងអស់ ធ្វើឱ្យគ្មានពេលគិតយុទ្ធសាស្ត្រធំ។
យើងដោះស្រាយឫសគល់នៃបញ្ហា ដោយចាប់ផ្តើមពីយុទ្ធសាស្ត្រ បង្កើតនីតិវិធី ហើយអនុវត្តតាមរយៈបច្ចេកវិទ្យា។
វិភាគស្ថានភាពហិរញ្ញវត្ថុជាក់ស្តែង និងរុករកចំណុចលេចធ្លាយលុយទាំងអស់ក្នុងអាជីវកម្ម ដើម្បីដឹងពីថ្លៃដើម និងប្រាក់ចំណេញពិតប្រាកដ។
បង្កើតនីតិវិធីប្រតិបត្តិការស្ដង់ដារ (SOP) និងខ្សែចង្វាក់អនុម័តឯកសារ ដើម្បីទប់ស្កាត់ការកៃបន្លំ និងធ្វើឱ្យបុគ្គលិកធ្វើការត្រូវតាមជំហាន។
បំពាក់ប្រព័ន្ធ Amara Cloud ERP ដែលបាន Setup ត្រូវតាមលំហូរការងារអាជីវកម្ម បណ្ដុះបណ្ដាលបុគ្គលិក និងផ្ទេរទិន្នន័យឱ្យដំណើរការរលូន។
| ទិដ្ឋភាពប្រៀបធៀប | ការិយាល័យគណនេយ្យទូទៅ | PREMIERE ADVISORY & ERP |
|---|---|---|
| ទិន្នន័យហិរញ្ញវត្ថុ | ត្រូវរង់ចាំបិទបញ្ជីរាប់សប្តាហ៍ ឬខែក្រោយ | មើលឃើញតាមទូរស័ព្ទភ្លាមៗ (Real-Time) |
| ការគ្រប់គ្រងស្តុក & ការលក់ | មិនដឹងពីប្រតិបត្តិការលក់ និងស្តុកជាក់ស្តែង | ភ្ជាប់ជាមួយ POS, ឃ្លាំង និងកាត់ស្តុកស្វ័យប្រវត្ត |
| ការរៀបចំស្ដង់ដារ (SOP) | គ្រាន់តែកត់ត្រា មិនជួយកែប្រែការងារផ្ទៃក្នុង | រៀបចំខ្សែចង្វាក់អនុម័ត និងទប់ស្កាត់ការលេចធ្លាយ |
| ហានិភ័យពេលបុគ្គលិកឈប់ | ទិន្នន័យគាំង បាត់ឯកសារ រញ៉េរញ៉ៃ | ទិន្នន័យទាំងអស់នៅលើប្រព័ន្ធ Cloud សុវត្ថិភាពខ្ពស់ |
| តម្លៃសម្រាប់អាជីវកម្ម | ជាការចំណាយរដ្ឋបាលប្រចាំខែឥតស្រាកស្រាន្ត | ជាការវិនិយោគលើទ្រព្យប្រព័ន្ធដែលបង្កើតផលចំណេញយូរអង្វែង |
លែងមានបញ្ហាកត់ត្រាចូល Excel ច្រើនដង ឬតួលេខមិនស៊ីគ្នា។ ប្រព័ន្ធ Amara Cloud ERP ភ្ជាប់គ្រប់ផ្នែកទាំងអស់តាំងពីផ្នែកលក់ ឃ្លាំង រហូតដល់គណនេយ្យហិរញ្ញវត្ថុក្នុងវេទិកាតែមួយ។
ចេញវិក្កយបត្រតាមទូរស័ព្ទ ឬកុំព្យូទ័រ កាត់ស្តុកភ្លាមៗ និងកត់ត្រាចំណូលស្វ័យប្រវត្ត។
ដឹងចំនួនទំនិញជាក់ស្តែង ដាស់តឿនពេលជិតអស់ពីស្តុក និងគ្រប់គ្រងការផ្ទេរឃ្លាំងច្បាស់លាស់។
របាយការណ៍ចំណេញ-ខាត (P&L), តារាងតុល្យការ (Balance Sheet), និងលំហូរសាច់ប្រាក់ មិនបាច់រង់ចាំមនុស្សគណនា។
កក់ការពិគ្រោះយោបល់ ៣០ នាទីដោយឥតគិតថ្លៃ។ យើងនឹងជួយលោកអ្នកស្វែងរកចំណុចលេចធ្លាយលុយធំៗ និងបង្ហាញផែនការរៀបចំប្រព័ន្ធច្បាស់លាស់។